Zelensky បារម្ភជំនួប Trump-Putin សម្រេចបានតែលក្ខខណ្ឌដែលអ៊ុយក្រែន មិនចង់បាន

ជំនួបរបស់លោក Vladimir Zelensky ជាមួយអនុប្រធានាធិបតីអាមេរិកលោក JD Vance នៅទីក្រុងរ៉ូម បានធ្វើឡើងចំពេលទីក្រុងគៀវព្រួយបារម្ភចំពោះការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។

យោងតាមកាសែត The Washington Post បានឲ្យដឹងថា ភាគីអ៊ុយក្រែនកំពុងព្រួយបារម្ភកាន់តែខ្លាំងអំពីការសន្ទនានៅថ្ងៃនេះរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី។

យោងតាមសម្តីអ្នកការទូតអាមេរិកម្នាក់ បាននិយាយថា លោក Zelensky និងជំនួយការកំពូលចង់ធ្វើឱ្យប្រាកដថាកិច្ចពិភាក្សារវាងលោកពូទីន និងTrump នឹងមិនសម្រេចបានក្នុងលក្ខខណ្ឌដែលអ៊ុយក្រែន មិនអាចទទួលយកបាននោះទេ ។

លោក Vance និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយ លោក Zelensky នៅទីក្រុងរ៉ូម ជាលើកដំបូងចាប់តាំងពីជម្លោះសេតវិមាន។ យោងតាមសេវាសារព័ត៌មាននៃការិយាល័យរបស់លោក Zelensky បញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនោះ លោក Vance និងលោក Rubio បានផ្ញើលិខិតមួយច្បាប់របស់លោក Trump ជាមួយនឹងសំណើថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment