អបអរ! កីឡាការិនីជឺជីតស៊ូរកម្ពុជា ម៉ាប់ សុខហួយ ឈ្នះខ្សែក្រវាត់ Absolute Pro Championship នៅថៃ

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ម៉ាប់ សុខហួយ បានឈ្នះខ្សែក្រវាត់ Absolute Pro Championship ក្នុងព្រឹត្តិការណ៍ AFG Open Cha​mp​i​o​n​s​h​i​p​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ព្រឹត្តិការណ៍ AFG Open គឺជាការប្រកួត Jiu-Jitsu ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកចូលរួមជាង ១០០០នាក់មកពីទូរទាំងតំបន់។ ខណៈដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមចំនួន៦នាក់ ក្នុងនោះមានប្រុស៣ និង ស្រី៣នាក់។

​ការប្រកួតរបស់កីឡាការិនីម៉ាប់ សុខហួយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាងបានប្រកួតជាមួយ Lucy Greenway ដែលជាកីឡាការិនីខ្សែក្រវាត់ខ្មៅមកពីប្រទេស Wales និងទទួលបានជ័យជំនះដោយពិន្ទុបន្ទាប់ពីការប្រកួតពេញ ៨នាទី។ លុះឈានមកដល់ វគ្គផ្តាច់ព្រ័ត្រ សុខហួយ បានយកឈ្នះកីឡាការនីលំដាប់កំពូលរបស់ម៉ាឡេស៊ី Mia Foo ដោយពិន្ទុ បន្ទាប់ពីការប្រកួតរយៈពេល ៨នាទីទៀត។

សូមជម្រាបថា នេះជាខ្សែក្រវាត់ជើងឯក AFG លើកដំបូងរបស់កម្ពុជា ដែលបានបង្ហាញពីសមត្ថភាពបច្ចេកទេស និងភាពហ្មត់ចត់ របស់កីឡាការិនី នៅលើឆាកអន្តរជាតិ៕

Written by 

Related posts

Leave a Comment