អភិបាលខេត្តតាកែវជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្ត

តាកែវ៖ លោក  វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន កាសែត​ វិទ្យុ​ ទូរទស្សន៍​ នឹងក្រុមផលិតមាតិកា​ នៅខេត្តតាកែវ​ ជាង១០០នាក់​ នឹងជាខួបលើកទី៧ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ កម្មវិធី​នេះ​ ប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង​១០​។

 លោកអភិបាលខេត្ត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត។ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ជាពិសេសនៅក្នុងបរិបទនៃការរីកសាយភាយព័ត៌មានមិនពិតនាពេលបច្ចុប្បន្ន។

លោក  វ៉ី សំណាង បានផ្តាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនដល់សាធារណជននឹងបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់គ្នាចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងនិយាយថា “ទេ!” ចំពោះព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ និងផលប៉ះពាល់ដល់សង្គម៕តាកែវ

Written by 

Related posts

Leave a Comment