លោក Biden មានជំងឺមហារីកក្រពេញប្រូស្តាត ដែលកំពុងវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ

ការិយាល័យអ្នកនយោបាយ បានប្រកាសកាលពីថ្ងៃអាទិត្យថា ពីការវិភាគរបស់វេជ្ជបណ្ឌិត កាលពីថ្ងៃសុក្រ ចំពោះអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ថា មានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាត។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ស្ថានភាពនៃជំងឺគឺកាន់តែធ្ងន់ធ្ងរ ខណអ្នកនាំពាក្យលោក Biden ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកប្រធានាធិបតី និងក្រុមគ្រួសារ កំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយគ្រូពេទ្យ ផងដែរ។

ទន្ទឹមនោះ សម្រាប់បញ្ហានេះ សេតវិមាន នៅមិនទាន់ឆ្លើយតប សម្រាប់ការធ្វើអត្ថាធិប្បាយលើការរកឃើញជំងឺមហារីកលើអតីតមេដឹកនាំ អាមេរិកនោះទេ។

គួរបញ្ជាក់ថា លោក Biden មានអាយុ ៨២ ឆ្នាំ ហើយលោក ក៏ធ្លាប់ទទួលការវះកាត់ម្ដង កាលពីខែមីនា ឆ្នាំ ២០២៣ ៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment