ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះវិសាខា ដោយលទ្ធផល ១-០ ក្នុងជើងទី២ កាលពីយប់មិញនៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើងភ្នំពេញក្រោន ឈ្នះវិសាខា ៣ទល់នឹង២)។
គ្រាប់បាល់ជ័យជម្នះដែលជួយឲ្យភ្នំពេញក្រោន ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ រកបានដោយកីឡាករ យ៉ែម ដាវីត នៅនាទីទី៨៥។ លទ្ធផលនេះភ្នំពេញក្រោន នឹងរង់ចាំការឈ្នះរវាងក្រុមស្វាយរៀង និងបឹងកេត ដែលប្រកួតនៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ៕
