បារាំង ទំនងអាចនឹងអវត្តមានកីឡាករសំខាន់២រូបនេះ ពេលប៉ះអាល្លឺម៉ង់

សហព័ន្ធកីឡាបាល់ទាត់បារាំងបាននិយាយថា ខ្សែប្រយុទ្ធ Ousmane Dembele និង Bradley Barcola នឹងមិនមានវត្តមានសម្រាប់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ពានរង្វាន់ Nations League ​ទល់នឹងក្រុមអា​ល្លឺម៉ង់នៅថ្ងៃអាទិត្យនេះឡើយ ដោយសារបញ្ហារបួស។ ​

Dembele ត្រូវ​បាន​ប្តូរ​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​ចាញ់​អេស្ប៉ាញ ៥-៤ ហើយ​ការ​ពិនិត្យ​សុខភាព​ក្រោយ​មក​បាន​បង្ហាញ​ពី​របួស​ ខណៈ​ដែល Barcola កំពុង​ជួប​បញ្ហា​របួស​ជង្គង់។ ​ប៉ុន្តែមិនត្រូវបានកោះហៅកិឡាករណាមកជំនួសកីឡាករទាំងពីរនេះនោះឡើយ។

ព័រទុយហ្គាល់ និងអេស្បាញនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League នៅថ្ងៃអាទិត្យ បន្ទាប់ពីការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣៕

Written by 

Related posts

Leave a Comment