ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គួរតែមានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

លោក ត្រាំ បានលើកឡើងថា យើងត្រូវប្រយ័ត្នជាមួយចិន។ ទោះខ្ញុំមានទំនាក់ទំនងល្អជាមួយចិន ជាមួយលោកប្រធានាធិបតី Xi Jinping ប៉ុន្តែពេលខ្លះយើងក៏មានបញ្ហាអ្វីមួយជាមួយគ្នាដែរ។
ទន្ទឹមនោះ លោក ក៏បានប្រឆាំងរាល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាហ្សង់ទីន និងចិន ផងដែរ។
ប្រធានាធិបតីអាមេរិករូបនេះ កត់សម្គាល់ដោយសំដៅប្រទេសផ្សេងៗទៀតថា អាចចាប់ដៃគូពាណិជ្ជកម្មជាមួយចិន ប៉ុន្តែមិនគួរចាប់ដៃក្នុងទំនាក់ទំនងផ្នែកយោធាជាមួយចិនទេ។ លោក ក៏បង្ហាញការខកចិត្តយ៉ាងខ្លាំង បើរឿងនេះកើតឡើង៕

ដោយ៖ ពេជ្រ