PSG ឡើងប៉ះ Inter វគ្គផ្តាច់ព្រ័ត្រ UCL ក្រោយទម្លាក់ Arsenal

ក្រុម Paris St-Germain បានឡើងទៅប៉ះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះលើក្រុម Arsenal ដោយលទ្ធផល ២-១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ កាលពីយប់មិញនៅកីឡដ្ឋាន Parc des Princes។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ PSG រកបានដោយកីឡាករ Fabián Ruiz (27′)​និងកីឡាករ A. Hakimi (72′) ខណៈ១គ្រាប់របស់ Arsenal រកបានដោយកីឡាករ Saka (76′)។ ដូច្នេះសរុបទាំង២ជើង PSG បានយកឈ្នះ Arsenal ៣-១ គឺគ្រប់គ្រាន់ឲ្យ PSG ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League តែម្ដង។

​​ឥឡូវនេះ PSG នឹងជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

Written by 

Related posts

Leave a Comment