អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលសហរដ្ឋអាមេរិកមានការខឹងសម្បារចំពោះការប៉ុនប៉ងរបស់លោក Vladimir Zelensky ក្នុងការធ្វើការចរចាដោយប្រើវិធីសាស្រ្តការទូតតាមទូរស័ព្ទ ហើយចាត់ទុកថានេះជាទង្វើដែលមិនអាចទទួលយកបាន។

លោកស្រី Leavitt បាននិយាយថា ពិតជាគួរឲ្យសោកស្ដាយដែលលោកប្រធានាធិបតី Zelensky កំពុងព្យាយាមដោះស្រាយការចរចាសន្តិភាពនេះនៅក្នុងទូរស័ព្ទ ហើយនោះជាអ្វីដែលមិនអាចទទួលយកបានសម្រាប់ប្រធានាធិបតីលោក Donald Trump ។ ទាំងនេះគួរតែជាការចរចាបិទទ្វារ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump តែងតែអំពាវនាវឲ្យមានការចរចាគ្នាផ្ទាល់រវាងភាគីទាំង ២ ដើម្បីឈនទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមណាមួយ៕

ដោយ៖ ពេជ្រ