ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បាននាំយកអំណោយឧបត្ថម្ភដល់កងពលតូចថ្មើរជើងអន្តរាគមន៍លេខ១៤ ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងយោធិននារីកងពល បាននាំយកអំណោយឧបត្ថម្ភដល់កងពលតូចថ្មើរជើងអន្តរាគមន៍លេខ១៤ ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ។

អំណោយទាំងនោះរួមមាន កាហ្វេ ២កេស, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, មីគោក២០កេស, ទឹកសុទ្ធ៥០កេស, អង្ករ២០០គីឡូក្រាម, ទឹកផ្លែឈើ៥កេស, ប្រេងរឹត៣កេស, ធូបមូស១កេស, បារី១កេស, ទឹកដោះគោ១១កេស, ប្រហុក៥០០កំប៉ុង, នំលេខ៩០០ ៧កេស និង Power Bank ចំនួន៥០។

ក្នុងនោះលោកជំទាវ ភរិយាលោកមេបញ្ជា រួមនិងយោធិនារីកងពល ក៏បានរៀបចំធ្វើសម្លរខ និងស៊ុប ចំនួន៥០០កញ្ចប់ និងបាយ៥០០កញ្ចប់ ចែកជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិនៅសមរភូមិមុខផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលលោកជំទាវ ចាយ ច័ន្ទរ៉ានី រួមនិងយោធិននារីកងពល បានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជួន ដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមរបស់សមរភូមិក្រោយគាំទ្រដល់សមរភូមិមុខ សាមគ្គីភាពជាធ្លុងមួយ ឆន្ទៈតែមួយ ស្មារតីតែមួយ រួមគ្នាទប់ទល់ការឈ្លានពានពីសំណាក់បរទេសឈ្លានពាន៕

Written by 

Related posts

Leave a Comment