ជនដៃដល់យកកាំភ្លើងម្តាយជាមន្ត្រីប៉ូលីស បាញ់ប្រហារនៅសាកលវិទ្យាល័យក្នុងរដ្ឋផ្លរីដា ស្លាប់ និងរបួសជិត ១០នាក់

អាជ្ញាធរ បាននិយាយថា កូនប្រុសរបស់មន្ត្រីប៉ូលីសម្នាក់ បានបើកការបាញ់ប្រហារនៅឯសាកលវិទ្យាល័យ Florida State (FSU) ដោយប្រើប្រាស់កាំភ្លើងម្ដាយ  ដែលបណ្ដាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើង ដែលត្រូវបានគេដឹងថា ជានិស្សិតនៃសាកលវិទ្យាល័យ FSU វ័យ ២០ ឆ្នាំ ឈ្មោះ Phoenix Ikner បើកការបាញ់ប្រហារនៅជិតអគារសហជីពនិស្សិតក្នុងទីក្រុង Tallahassee របស់រដ្ឋផ្លរីដា ។

ជន​សង្ស័យ ​ត្រូវ​បានរាយការណ៍ថា រងរបួសផងដែរ ខណមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment