​លោក Pep ៖ ​ខ្ញុំពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ

លោកគ្រូ​ Pep Muñoz ​បាននិយាយថា “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ក្លឹប​ សម្រាប់​កីឡាករ​ បុគ្គលិក​ ក្រុម​ការងារ​ សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង សម្រាប់​បងប្អូន​អ្នក​ខេត្ត​ស្វាយរៀង ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​បាល់ទាត់​កម្ពុជា​ទាំង​មូល​ ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននបន្តថា យើង​ពិត​ជា​សប្បាយ​ចិត្ត​រីករាយ​មែនទែន​ជាមួយ​លទ្ធផល​មួយ​នេះ​ ឥឡូវ​នេះ​យើង​លេង​មួយ​ប្រកួត​គិត​មួយ​ប្រកួត​ ប៉ុន្តែ​ជាក់ស្តែង​យើង​និង​ព្យាយាម​ដល់​ការ​ប្រកួត​វគ្គ​ចុងក្រោយ​ ហើយ​យើង​នឹង​បង្ហាញ​គុណភាព​កីឡាករ​របស់​យើង​ទាំង​អស់​ក្នុង​ពានរង្វាន់​ក្នុង​ស្រុក​ និង​ពានរង្វាន់​អន្តរជាតិ​ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង ដែល​ធ្វើ​ដំណើរ​មក​គាំទ្រ​ដល់​ឥណ្ឌូណេស៊ី​ផ្ទាល់​ ហើយ​អ្នក​គាំទ្រ​ដែល​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​ យើង​លេង​ដើម្បី​ឱ្យ​ពួក​គាត់​សប្បាយ​ចិត្ត​”។

សូមជម្រាបថា មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ២០២៤-២៥ ក្រុមតំណាងកម្ពុជា ព្រះ​ខ័នរាជ​ស្វាយរៀង បានឈ្នះលើក្រុមតំណាងឥណ្ឌូនេស៊ី Madura​ United​ ក្នុង​វគ្គ៤ក្រុមចុងក្រោយ សរុបទាំង២ជើងដោយលទ្ធផល៦-៣។ ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រះ​ខ័នរាជ​ស្វាយរៀង ​ត្រូវប៉ះក្រុម FK Arkadag ​ ​នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅ​​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ខណៈ ការប្រកួតធ្វើឡើង​តែ​មួយ​ជើង​ប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment