យូនីសេហ្វ ៖ រយពេល ២៤ ម៉ោងចុងក្រោយនៅតែមានការសម្លាប់កុមារនៅហ្គាហ្សា

នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី Catherine Russell បានសម្តែងការព្រួយបារម្ភកាលពីអំពីការសម្លាប់កុមារនៅក្នុង Gaza Strip ជាបន្តបន្ទាប់។

លោកស្រី Russell បានសរសេរនៅលើ X បន្ទាប់ពីការវាយប្រហារតាមអាកាសលើតង់ក្នុងរង្វង់ដែលឡោមព័ទ្ធត្រូវបានគេរាយការណ៍ថាបានសម្លាប់កុមារចំនួន ១៥ នាក់រួមទាំងកុមារពិការម្នាក់ដែលត្រូវបានដុតសម្លាប់ថែមទៀត នៃរយៈពេល២៤ម៉ោងចុងក្រោយ។

 លោក​ស្រី​បាន​បន្ត​ថា​ ​រូបភាព​កុមារ​ដែល​កំពុង​ឆេះ ​ខណៈ​កំពុង​ជ្រក​ក្នុង​តង់​បណ្ដោះ​អាសន្ននោះគឺជារូបភាពនៃសោកនាដកម្ម​គួរ​តែ​អង្រួនបេះដូង​យើង​ទាំង​អស់​គ្នា។

 លោកស្រីបាននិយាយថា កុមារជិត ៦០០ នាក់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាង ១៦០០ នាក់បានរងរបួសចាប់តាំងពីបទឈប់បាញ់ត្រូវបានបំបែកកាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២៥។

លោកស្រី Russell បានសង្កត់ធ្ងន់ថា គ្រប់ភាគីនៃជម្លោះនេះត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ ការពារជនស៊ីវិល និងការសម្របសម្រួលជំនួយ រួមទាំងការដោះលែងចំណាប់ខ្មាំង និងបន្តបទឈប់បាញ់។

 សូមជម្រាបថា ជនជាតិប៉ាឡេស្ទីនជាង ៥១,០០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សានៅក្នុងការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដែលភាគច្រើនជាស្ត្រី និងកុមារ។

 តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។

អ៊ីស្រាអែល​ក៏​ប្រឈមមុខ​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​សង្រ្គាម​នៅ​ក្នុង​តំបន់​ព័ទ្ធជុំវិញ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment