រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ហើយ

ការប្រកួតពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ រួមមាន៖ Arsenal ​,PSG – Paris Saint-Germainn  , FC Barcelona និង Inter Milan។

​មុនឡើងវគ្គនេះ Arsenal បានយកឈ្នះ Real Madrid សរុបទាំង ២ជើង ៥-១ ខណៈ Paris Saint-Germain ៥-៤ Aston Villa (សរុបទាំង ២ជើង) ​ចំណែក Barcelona ៥-៣ Borussia Dortmund (សរុបទាំង ២ជើង)​ និង Bayern Munich ៣-៤  Inter Milan (សរុបទាំង ២ជើង)។

​ដូច្នេះ Arsenal ត្រូវជួប Paris Saint-Germain ជើងទី១ ប្រកួត​ថ្ងៃទី៣០ មេសា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៨ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត។ ខណ: Barcelona ជួប Inter Milan ជើងទី១ ប្រកួត​ថ្ងៃទី១ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៧ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត៕

Written by 

Related posts

Leave a Comment