នៅវេលាម៉ោង៣:៣០ រសៀលនេះ ក្រុមម្ចាស់ផ្ទះ Madura United FC នឹងទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន GELORA JOKO SAMUDRO សម្រាប់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ ជើងទី២ ពានរង្វាន់ AFC Challenge League 2024/2025។ សូមជម្រាបថា កាលពីជើងទី១ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម Madura ដោយលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
