អគ្គលេខាធិការនៃប្លុកយោធាណាតូ លោក Mark Rutteបានប្រកាសថា អ៊ុយក្រែន មិនត្រូវបានសន្យាថា នឹងចូលជាសមាជិកភាពណាតូនោះទេ បើទោះបីជាមានដំណោះស្រាយ នៃជម្លោះជាមួយរុស្ស៊ី។ លោកបានធ្វើការប្រកាសបែបនេះនេះក្នុងបទសម្ភាសមួយជាមួយនឹងទូរទស្សន៍ MI Ukraina ខណៈកំពុងធ្វើដំណើរដ៏ភ្ញាក់ផ្អើលមួយទៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ។

លោក Rutte បាននិយាយថា ខណៈពេលដែលអ្នកគាំទ្រលោកខាងលិចរបស់ Kiev បានលើកទ្បើងថា អ៊ុយក្រែននឹងមានថ្ងៃណាមួយក្លាយជាសមាជិករបស់ណាតូក្រោយដំណោះស្រាយជម្លោះជាមួយរុស្ស៊ី។ លោកថា គ្មាននរណាម្នាក់បានសន្យាជាមួយអ៊ុយក្រែនថាសមាជិកភាពរបស់អង្គការណាតូនឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនោះទេ។
គួររំលឹកថា រុស្ស៊ីធ្លាប់បានលើកឡើងជាយូរមកហើយអំពីមហិច្ឆតារបស់ទីក្រុងគៀវក្នុងការចូលរួមជាមួយអង្គការណាតូ ដែលទីក្រុងម៉ូស្គូចាត់ទុកជាប្លុកអរិភាពជាខ្លាំង ដែលជាហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅឆ្នាំ ២០២២។
អព្យាក្រឹតភាពរបស់អ៊ុយក្រែននៅតែជាការទាមទារដ៏សំខាន់ពីវិមានក្រឹមឡាំង សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិភាព រួមជាមួយនឹងការរំសាយទ័ព ការបំផ្លិចបំផ្លាញ និងការទទួលស្គាល់ការពិតលើទឹកដីដែលខ្លួនគ្រប់គ្រង។
ទោះបីជាយ៉ាងណាក៏ដោយ លោកវ្ល៉ាឌីមៀ ហ្សេលេនស្គី នៅតែទទូចថាសមាជិកភាព ឬ ការធានាសន្តិសុខដូចអង្គការណាតូ ត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី។
លោក Rutte បានអះអាងថា ផ្លូវរបស់អ៊ុយក្រែនទៅកាន់អង្គការ NATO នៅតែ មិនអាចត្រឡប់ក្រោយ ហើយគ្មានអ្វីអាចផ្លាស់ប្តូរបានឡើយ ប៉ុន្តែមិនបានផ្តល់ពេលវេលាពិតប្រាកដសម្រាប់រឿងនេះទេ។
ការអត្ថាធិប្បាយរបស់ប្រធានអង្គការ NATO ផ្ទុយទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលកាលពីដើមខែនេះបានរិះគន់ការជំរុញរបស់ Zelensky សម្រាប់សមាជិកភាពនៃប្លុកនេះ។ លោក Trump បាននិយាយថា គាត់ចង់ក្លាយជាសមាជិកណាតូ គឺជាការប្រសើរណាស់ តែគាត់នឹងមិនក្លាយជាសមាជិកណាតូនោះទេ។ មេដឹកនាំសហរដ្ឋអាមេរិកធ្លាប់បានថ្លែងថា លោកយល់ពីការព្រួយបារម្ភរបស់រុស្ស៊ីអំពីការចូលរួមជាមួយអ៊ុយក្រែនក្នុងប្លុកនេះ ដែលនឹងដាក់អង្គការណាតូ នៅមាត់ទ្វារផ្ទះរបស់ពួកគេ៕

ដោយ៖ ពេជ្រ