ច្បាស់ការហើយ៖ លោក Elon Musk ​នឹង​ចាកចេញ​ពី​រដ្ឋបាលអាមេរិក​ ប៉ុន្មាន​ខែខាងមុខនេះ

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញថា លោក Elon Musk ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលទំនងជានឹងចាកចេញពីរដ្ឋបាលរបស់លោកក្នុងរយៈពេលពីរបីខែទៀតនេះ។

  លោក Trump បានប្រាប់អ្នកយកព័ត៌មានបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកថា Musk វាគឺព័ត៌មានដ៏អស្ចារ្យណាស់ ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា ប្រធាននាយកដ្ឋានរូបនេះក៏មានក្រុមហ៊ុនមួយចំនួនដែលត្រូវដំណើរការផងដែរ។

  មានការចាប់អារម្មណ៍ជាសាធារណៈជាច្រើនចំពោះអនាគតរបស់លោក Musk ចាប់តាំងពីរបាយការណ៍បានចាប់ផ្តើមផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាគាត់អាចនឹងចាកចេញពីរដ្ឋាភិបាលក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment