ពន្ធទៅវិញទៅមករបស់លោក Trump សម្បីប្រមុខ WTO ក៏បារម្ភដែរ

អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានសម្តែងការព្រួយបារម្ភទាក់ទងទៅនឹងហានិភ័យនៃការកើនឡើងនៃសង្គ្រាមពន្ធ ចំពេលពន្ធនាំចូលថ្មីដែលប្រកាសដោយសហរដ្ឋអាមេរិក និងជំរុញឱ្យប្រទេសសមាជិកនៃអង្គការនេះអនុវត្តន៍តាមសម្រាប់អន្តរកម្មប្រកបដោយអត្ថន័យ និងស្វែងរកការសម្រេចចិត្តសហការ។

លោកស្រី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេវាកម្មសារព័ត៌មានរបស់ WTO ថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មទំនិញសកល និងសក្ដានុពលនៃការកើនឡើងក្នុងសង្គ្រាមពន្ធដារជាមួយនឹងវដ្តនៃវិធានការសងសឹកដែលនាំឱ្យមានការធ្លាក់ចុះបន្ថែមទៀតនៃពាណិជ្ជកម្ម។

ទន្ទឹមនោះ អគ្គនាយករូបនេះ ក៏បានសង្កត់ធ្ងន់ថា WTO ត្រូវបង្កើតឡើងដើម្បីបម្រើយ៉ាងជាក់លាក់ក្នុងគ្រាដូចនេះ ជាវេទិកាសម្រាប់ការសន្ទនា ដើម្បីការពារជម្លោះពាណិជ្ជកម្មកុំឱ្យកើនឡើង ដើម្បីគាំទ្របរិយាកាសពាណិជ្ជកម្មបើកចំហ និងអាចព្យាករណ៍បាន ដោយបន្ថែមថា ខ្ញុំលើកទឹកចិត្តសមាជិកឱ្យប្រើប្រាស់វេទិកានេះ ដើម្បីចូលរួមប្រកបដោយការស្ថាបនា និងស្វែងរកដំណោះស្រាយសហប្រតិបត្តិការ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ លោក Donald Trump បានប្រកាសដាក់ចេញនូវពន្ធទៅវិញទៅមក លើប្រទេសដែលមានពាណិជ្ជកម្មជាមួយអាមេរិក ដែលនាំឲ្យមានប្រតិកម្មពីបណ្ដាប្រទេសមួយចំនួនផងដែរ៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment