អបអរ! NIETO របស់ភ្នំពេញក្រោនជាប់ជាកីឡាករល្អប្រចាំខែមីនានៃក្របខណ្ឌ​ CPL

ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ RAFAEL ANDRES NIETO RONDON ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែមីនា ឆ្នាំ២០២៥ នៃក្របខណ្ឌលីគកំពូលកម្ពុជា និងម្ចាស់ប្រាក់រង្វាន់ ៦០០ដុល្លារ ​ផងដែរ។

ក្រោយឈ្នះ Nieto បាននិយាយថា «ខ្ញុំរីករាយណាស់ដែលបានឈ្នះរង្វាន់មួយនេះ ហើយក៏រីករាយដែលបានជួយក្រុមរបស់ខ្ញុំនៅខែមីនានេះជាមួយទម្រង់លេងដ៏ល្អបែបនេះ។ ខ្ញុំសូមចែករំលែកការឈ្នះនេះទៅដល់មិត្តរួមក្រុម និងក្រុមរបស់ខ្ញុំទាំងអស់គ្នា ព្រោះពួកគេបានជួយខ្ញុំក្នុងការទទួលបានសមិទ្ធផលនេះ។»

Written by 

Related posts

Leave a Comment