ជើងហោះហើរ បានបន្តទ្បើងវិញនៅអាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីអគ្គីភ័យ ធ្វើឲ្យផ្តាច់ការផ្គត់ផ្គង់ថាមពល និងបិទមជ្ឈមណ្ឌលធ្វើដំណើរពិភពលោកដ៏សំខាន់។

អំឡុងអគ្គីភ័យប្រព័ន្ធបម្រុងទុក ដំណើរការធម្មតា ប៉ុន្តែមិនអាចផ្តល់ថាមពលគ្រប់គ្រាន់ ដើម្បីដំណើរការប្រតិបត្តិការទាំងអស់នោះទេ។
ដំបូងឡើយ ថ្នាក់ដឹកនាំអាកាសយានដ្ឋាន បាននិយាយថា វានឹងនៅតែបិទមួយថ្ងៃពេញទៀតរ។ ប៉ុន្តែមានជើងហោះហើរប្រហែល ១,៣០០ ត្រូវរក្សាចុះចតនៅអាកាសយានដ្ឋាននៅថ្ងៃនោះ។
យន្តហោះជាច្រើនត្រូវបានបង្ខំឱ្យបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតក្នុងចក្រភពអង់គ្លេស និងអឺរ៉ុប។
តាមមន្ត្រី Heathrow បានបញ្ជាក់ថា ខ្លួនរំពឹងថានឹងមានប្រតិបត្តិការពេញលេញវិញទ្បើងវិញ នៅថ្ងៃសៅរ៍នេះ៕

ដោយ៖ ពេជ្រ