Zelensky ព្រមរៀបចំការបោះឆ្នោតរើសមេដឹកនាំថ្មីហើយ

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានប្រាប់អ្នកកាសែតអាមេរិក នៅក្នុងបទសម្ភាសន៍មួយថា ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ុយក្រែន បង្ហាញការយល់ព្រមក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេស ។

លោក Witkoff បានបន្ថែមថា មេដឹកនាំប្រទេសនេះ យល់ស្របរៀបចំឲ្យមានការបោះឆ្នោត បន្ទាប់ពីខកខាន ដោយសារសង្គ្រាម និងក៏ដោយសារតែមានការជំរុញពីសហរដកឋអាមេរិក ផងដែរ។

លោក ក៏បានរំលឹកថា ជំហររបស់រុស្ស៊ី កន្លងមក មិនមានការយល់ស្របពីសំណាក់មេដឹកនាំលោក Zelensky នោះទេ ដូច្នេះ បើមិនមានការបោះឆ្នោតថ្មី បទឈប់បាញ់នឹងកើតឡើងដូចម្ដេច។

គួរបញ្ជាក់ថា អាណត្តិលោក Zelensky បានផុតកំណត់តាំងពីមួយឆ្នាំមុន ប៉ុន្តែដោយសារសង្គ្រាមមិនថមថយ ទើបលោក បន្តដឹកនាំបណ្ដោះអាសន្ន ទាំងដែលមានការរិះគន់ថាលោក ដឹកនាំប្រទេសដោយខុសច្បាប់៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment