អង់គ្លេស យកឈ្នះអាល់បានី ២-០ ក្នុងការប្រកួតជម្រុះ World Cup

ក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះលើក្រុមអាល់បានី ដោយលទ្ធផល ២-០ ក្រោមការដឹមនាំដំបូងរបស់លោក Thomas Tuchel ក្នុងការប្រកួតជម្រុះ World Cup ពូល K ​កាលពីយប់មិញ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះអង់គ្លេសនៅកីឡដ្ឋាន Wembley ​យប់មិញ រកបានដោយកីឡាករ Myles Lewis-Skelly នៅនាទីទី២០ និងកីឡាករ Harry Kane នៅនាទីទី៧៧។

លទ្ធផលនេះបានធ្វើឲ្យអង់គ្លេស ឈរកំពូលតារាងពូល K ជាបណ្ដោះអាសន្ន​ ក្រោយឆ្លងកាត១ប្រកួតមាន៣ពិន្ទុ ខណៈអាល់បានី នៅបាតតារាង ៕

Written by 

Related posts

Leave a Comment