លោក Tunji Ayoyinka Akeeb គ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា បានបង្ហាញចំណាប់អារម្មណ៍ជុំវិញការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបានៅល្ងាចនេះថា៖«ខ្ញុំពិតជារំភើប និងទន្ទឹងរង់ចាំការប្រកួតនេះ ហើយខ្ញុំក៏អរគុណដែរ សម្រាប់ការរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា ដែលជាក្រុមមួយរៀបចំបានល្អ ។
លោកបន្តថា ការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមយើង ក្នុងការរៀបចំខ្លួនពេលលីគត្រឡប់មកវិញ ហើយក៏ជាឱកាសមួយ សម្រាប់ខ្ញុំធ្វើការសាកល្បងកីឡាកររបស់យើងផងដែរ ។ ក្រុមទាំងមូល ពួកគាត់បានត្រៀមខ្លួនរួចរាល់ ហើយខ្ញុំសង្ឃឹមថា ថ្ងៃស្អែកនេះ កូនក្រុមរបស់ខ្ញុំ នឹងបង្ហាញខ្លួនបានល្អ»។
ក្លិបបាល់ទាត់វិសាខា នឹងបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមជម្រើសជាតិអារូបា ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅវេលាម៉ោង ៦ល្ងាចនេះ៕
