ចាន់ វឌ្ឍនាកា បានទទួលការវះកាត់​របួសជង្គង់ឆ្វេងរបស់ខ្លួនប្រកបដោយជោគជ័យ

ក្លិបនាគខៀវបឹងកេត បានបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា បានទទួលការវះកាត់​របួសជង្គង់ឆ្វេងរបស់ខ្លួនប្រកបដោយជោគជ័យហើយ កាលពីព្រឹកមិញ នឹងត្រូវការពេលវេលា​សម្រាប់ការសម្រាកព្យាបាល ។

យ៉ាងណាមិញក្រោយវះកាត់ វឌ្ឍនាកា បាននិយាយថា “ ខ្ញុំមានអារម្មណ៍ថាសោកស្តាយដែលត្រូវមកជួបរឿងនេះម្តងទៀត ប៉ុន្តែ​បាល់ទាត់គឺបែបនេះ ខ្ញុំនឹងព្យាយាមឱ្យបានឆាប់ជាសះស្បើយ ១០០ភាគរយ ដើម្បីអាចចូលទីលានវិញបានលឿន រីករាយថ្ងៃកំណើតរបស់ខ្ញុំនៅថ្ងៃនេះ សូមអោយអ្វីមិនល្អទៅតាមឆ្នាំចាស់ សូមលាភជ័យចូលមកក្នុងឆ្នាំថ្មីនេះផង ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែបារម្ភ និងជូនពរខ្ញុំ  ” ។

សូមបញ្ជាក់ថា វឌ្ឍនាកា បានរងរបួសអំឡុងពេលប្រកួតទល់នឹងក្រុមបាល់ទាត់ខេត្តកំពង់ចាម និងត្រូវបានប្តូរចេញភ្លាមៗនៅនាទី ៤០នៃការប្រកួត កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ នៅទីលានវិទ្យាល័យ​ព្រះសីហនុ ខេត្តកំពង់ចាម។

Written by 

Related posts

Leave a Comment