លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ មុនការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃនេះថា សម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃនេះ ពួកយើងពិតជាចង់ឈ្នះ ប៉ុន្តែវាពិតជាមិនងាយស្រួលទេ ព្រោះក្រុមជម្រើសជាតិវៀតណាមជាម្ចាស់ជើងឯកពានរង្វាន់ក្នុងតំបន់ និងជាក្រុមដែលល្អបំផុតមួយក្នុងតំបន់អាស៊ាន។ លោកបន្តថា សម្រាប់ការប្រកួតនៅថ្ងៃនេះ ក្រុមរបស់យើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពីកម្រិតលេងរបស់យើងទៅកាន់អ្នកគាំទ្រ។
សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងជំនួបមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស នៅវេលាម៉ោង៧:៣០នាទីយប់នេះ នាកីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong នៃប្រទេសវៀតណាម ៕
