Arsenal គ្រោង​នឹង​បើក​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ Saka

Arsenal គ្រោងនឹងបើកការពិភាក្សាជាផ្លូវការជាមួយ Bukayo Saka លើកិច្ចសន្យាថ្មី ខណៈដែលខ្សែប្រយុទ្ធរូបនេះបានឈានចូលរយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ។

Saka មិន​បានលេងចាប់​តាំង​ពី​ខែ​ធ្នូ​មក​ម្ល៉េះ​បន្ទាប់​ពី​របួស​សរសៃ​ពួរ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម Crystal Palace នៅ​កីឡដ្ឋាន Selhurst Park ​​ជា​របួស​ដែល​ត្រូវ​ការ​វះ​កាត់។ ប៉ុន្តែសារៈសំខាន់របស់គេចំពោះក្រុមរបស់លោក Mikel Arteta នៅតែមាន ខ​ក្លឹបដែលកំពុងរៀបចំជួបអ្នកតំណាងរបស់ Saka ​ជុំវិញការបន្តកិច្ចសន្យា។

Arsenal ចង់ជៀសវាងភាពមិនច្បាស់លាស់ណាមួយទាក់ទងនឹងអនាគតរបស់តារាឆ្នើមរបស់ពួកគេ ហើយនឹងធ្វើឱ្យ Saka ទទួលបានកិច្ចសន្យាយូរជាងនេះ៕​

Written by 

Related posts

Leave a Comment