ដល់ថ្ងៃប្រកួត​ហើយយប់នេះ! កម្ពុជា ប៉ះម្ចាស់ផ្ទះវៀតណាម ក្នុងជំនួបមិត្តភាព

នៅវេលាម៉ោង៧:៣០​នាទីយប់នេះ ក្រុមជម្រើសជាតិវៀតណាម នឹងទ្វារកីឡ​ដ្ឋាន Gò Đậu, ខេត្ត Binh Duong នៃប្រទេសវៀតណាម ទទួលក្រុមភ្ញៀវគោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស។

ក្រុម​គោព្រៃ​កម្ពុជា មិន​ធ្លាប់​ប្រកួត​ឈ្នះ​​​វៀតណាម​  នោះ​ទេ​ គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​​។ ដូច្នេះយើងរងចាំមើលថាតើ យប់នេះកម្ពុជា អាចកែប្រែប្រវត្តិសាស្រ្តយកឈ្នះវៀតណាម បានដែរឬអត់។ យ៉ាងណាមិញមុនការប្រកួតឈានដល់យើងមើលប្រវត្តិ​ជួបគ្នា៥លើកចុងក្រោយ​ រវាងម្ចាស់ផ្ទះ​វៀតណាមនិងកម្ពុជាដូចខាងក្រោមនេះ៖ ​

-នៅថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៦ វៀតណាម ២-១ កម្ពុជា ពានរង្វាន់ AFF Championship

-នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ កម្ពុជា ១-២ វៀតណាម ពានរង្វាន់ AFC Asian Cup

-នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វៀតណាម ៥-០ កម្ពុជា ពានរង្វាន់ AFC Asian Cup

-នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វៀតណាម ៣-០ កម្ពុជា ពានរង្វាន់ AFF Championship

-នៅថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០២១ វៀតណាម ៤-០ កម្ពុជា ពានរង្វាន់ AFF Championship ។

Written by 

Related posts

Leave a Comment