អាមេរិក- អ៊ុយក្រែន នឹងបន្តកិច្ចចរចាសប្តាហ៍ក្រោយ នៅអារ៉ាប៊ីសាអូឌីត

អ្នកការទូតមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងព្យាយាមជួសជុលរបងទ្បើងវិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានផ្ទុះការពិភាក្សាដ៏ក្តៅគគុកជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskyy ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា លោកកំពុងស្ថិតក្នុងការពិភាក្សា ដើម្បីបន្តកិច្ចចរចាឡើងវិញនៅសប្តាហ៍ក្រោយ ហើយថា ពួកគេនឹងធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Witkoff បាននិយាយថា ប្រធានាធិបតីលោក Zelenskyy បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតី Trump ខណដែលលោក Trump គិតថា នោះគឺជាជំហានដំបូងដ៏ល្អ និងវិជ្ជមាន។ លោក​បាន​បន្ថែម​ថា គោលដៅ​នៃ​ការ​ចរចា​គឺ​ដើម្បី​ដាក់​មូលដ្ឋាន​គ្រឹះ​ទាំង​បទ​ឈប់​បាញ់​ជាមួយ​រុស្ស៊ី និង​កិច្ចព្រមព្រៀង​សន្តិភាព។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ក៏អាចចូលរួមក្នុងការពិភាក្សាផងដែរ។ ប្រធានការិយាល័យបុគ្គលិករបស់លោក Zelenskyy លោក Andriy Yermak នឹងចូលរួមកិច្ចពិភាក្សាផងដែរ។

លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃច័ន្ទដើម្បីជួបជាមួយព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ លោកថាក្រុមរបស់លោកនឹងបន្តធ្វើការជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ហើយថាពួកគេ បានចាប់អារម្មណ៍លើសន្តិភាព។

 រដ្ឋបាល Trump បានផ្អាកជំនួយយោធាដល់អ៊ុយក្រែនបន្ទាប់ពីការបំផ្ទុះជាមួយ Zelenskyy ។ បន្ថែមពីលើចំណាត់ការនោះ ប្រធាន CIA បាននិយាយថា ក្រុមមន្ត្រីលែងចែករំលែកព័ត៌មានសម្ងាត់សំខាន់ៗជាមួយមេដឹកនាំក្នុងទីក្រុង Kyiv ទៀតហើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment