ក្រុមភ្ញៀវ Manchester United បាននាំមុខតាមរយៈកីឡាករ Joshua Zirkzee ប៉ុន្តែត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Real Sociedad ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញ ខណៈដែលក្រុម Tottenham Hotspur បានរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម AZ Alkmaar ។
ដូច្នេះក្រុមទាំងពីរខាងលើនឹងប្រកួតកាត់ក្ដីជើងទី២នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នៅទឹកដីអង់គ្លេសវិញ៕
