រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានកម្រជាមួយអ៊ុយក្រែន ពេលនេះ គឺមិនមានក្នុងបញ្ជីទៀតទេ។ នេះបើយោងតាម លោក Jacqui Heinrich អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់សេតវិមាន ។

ទោះជាយ៉ាងណា មានរបាយការណ៍មួយចំនួន អះអាងថា កិច្ចព្រមព្រៀងនេញ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងរង់ចាំកិច្ចព្រមព្រៀងទូលំទូលាយជាងនេះ និងប្រសើរជាងនេះ ។
នៅថ្ងៃទី ២ ខែមីនា លោក Bessent បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយអ៊ុយក្រែន នៅមិនស្ថិតក្នុងបញ្ជីរដ្ឋបាល លោក Trump នៅឡើយនោះទេ ។
គួរបញ្ជាក់ថា របាយការណ៍របស់ Reuters កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយបន្ថែមថា លោក Trump នៅឈរចាំចុះហត្ថលេខាជានិច្ច ផងដែរ៕

ដោយ៖ ពេជ្រ