ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ ៨ មិនា ក្រោមប្រធានបទ “សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។ ពិធីនេះត្រូវបានរៀបចំធ្វើទ្បើងនៅសាលាខេត្តកំពង់ឆ្នាំង។










