អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធ និងឧបករណ័យោធាដល់អ៊ុយក្រែន អាចបន្តឡើងវិញ ប្រសិនបើក្រុងគៀវ យល់ព្រមលើកិច្ចចរចាសន្តិភាព។

នៅពេលសួរដោយអ្នកសារព័ត៌មានក្នុងសភាថាតើជំនួយនឹងអាចបន្តវិញ ឬអត់ លោក Vance ឆ្លើយថា លោកប្រធានាធិបតី Trump ច្បាស់ណាស់ចង់ឱ្យអ៊ុយក្រែន ចូលតុចរចា។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ លោក Zelensky បានជួបជាមួយលោក Trump នៅសេតវិមាន។ ការជជែកគ្នាដែលផ្សាយតាមទូរទស្សន៍ មេដឹកនាំទាំង ២ បានទាស់សម្ដីគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យកិច្ចព្រមព្រៀងរ៉ែឈានដល់ការបរាជ័យ ខណលោក Zelensky ក៏ត្រូវបណ្ដេញចេញពីសេតវិមាន ភ្លាមៗផងដែរ ៕

ដោយ៖ ពេជ្រ