ក្ដៅឆេវ៖ អាមេរិក ពិចារណាផ្ដាច់ជំនួយពីអ៊ុយក្រែនមែនទែនហើយ ក្រោយកិច្ចព្រមព្រៀងរ៉ែរលាយ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាជាថ្មីក្នុងការបញ្ចប់ការដឹកជញ្ជូនជំនួយយោធាដែលកំពុងបន្តទៅកាន់ប្រទេសអ៊ុយក្រែន ។

យោងតាមរបាយការណ៍របស់ The Washington Post បានឲ្យដឹងថា ការផ្គត់ផ្គង់ជំនួយយោធាអាចត្រូវបញ្ឈប់ ជាការឆ្លើយតបទៅនឹងការបរាជ័យនៃកិច្ចព្រមព្រៀងរ៉ែ សម្រាប់ជំនួបរវាងលោក Vladimir Zelensky ជាមួយលោក Trump នៅសេតវិមាន ថ្មីៗនេះ និងការយល់ឃើញរបស់លោក នៅក្នុងដំណើរការសន្តិភាព ។

មន្ត្រីម្នាក់ បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការសម្រេចចិត្តនេះ រួមមានប្រព័ន្ធរ៉ាដា យានយន្ត គ្រាប់រំសេវ និងមីស៊ីលដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលរង់ចាំការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ លោក Zelensky បានជួបជាមួយលោក Trump នៅសេតវិមាន។ ជំនួបដែល ត្រូវបានផ្សាយលើទូរទស្សន៍ភ្លាមៗ ឈានដល់ការប្រកែកគ្នា ដោយលោក Trump និយាយខ្លាំងៗលើដាក់លោក Zelensky ចំពោះការមិនគោរពដល់សហរដ្ឋអាមេរិក ។ ខណអនុប្រធានាធិបតីលោក JD Vance បាននិយាយថា លោក Zelensky មិនដែលអរគុណប្រទេសសម្រាប់ការគាំទ្រទាំងអស់ដែលផ្តល់ដល់ក្រុងគៀវ នោះទេ។ សន្និសីទសារព័ត៌មានដែលគ្រោងនឹងធ្វើតាមកិច្ចប្រជុំ ក៏ត្រូវបានលុបចោល ហើយគណៈប្រតិភូអ៊ុយក្រែន ចាកចេញពីសេតវិមាន ភ្លាមៗ ។ កិច្ចពិភាក្សាទ្វេភាគី និងការកំណត់ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ត្រូវបានបរាជ័យ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment