ភាពតានតឹងកំពុងកើនឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីខែមុននៅតំបន់កាស្មៀរ។ ភាគីទាំងពីរបានឆ្លើយតបដោយបង្ហាញពីកម្លាំងយោធា និងការទូត។

កងទ័ពអាកាសឥណ្ឌាបានធ្វើសមយុទ្ធហោះហើរឆ្លងកាត់ និងចុះចតកាលពីថ្ងៃសុក្រ តាមបណ្តោយផ្លូវល្បឿនលឿនមួយ។ សមយុទ្ធនេះសន្មត់ថាផ្លូវរត់មួយបានក្លាយទៅជាមិនអាចប្រើបានដោយសារតែការវាយប្រហារមួយ។
ប៉ាគីស្ថានក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយកាលពីថ្ងៃព្រហស្បតិ៍ផងដែរដោយប្រើកងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង។ ឧត្តមសេនីយម្នាក់នៃអគ្គសេនាធិការកងទ័ពបាននិយាយថា “ការផ្សងព្រេងយោធាណាមួយដោយប្រទេសឥណ្ឌា” នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់បំផុត។
ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកទេសចរមួយក្រុមនៅ Jammu និង Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី ២២ខែមេសា បណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់។ ប្រទេសទាំងពីរបដិសេធការជាប់ពាក់ព័ន្ធនឹងភេវកម្មនោះ។
ក្រុមអ្នកសង្កេតការណ៍លើកទ្បើងថា ការផ្តោតជាសំខាន់នៅពេលនេះគឺថាតើឥណ្ឌាធ្វើការវាយប្រហារឆ្លងព្រំដែនលើប៉ាគីស្ថានឬយ៉ាងណា៕

ដោយ៖ ពេជ្រ