អភិបាលខេត្តស្នើអោយអភិបាលស្រុកព្រះនេត្រព្រះចូលកាន់តំណែងថ្មីណែនាំមន្ត្រីផ្ដល់សេវាសាធារណៈអោយល្អ រហ័សនិងរាក់ទាក់

បន្ទាយមានជ័យ ៖ លោក អភិបាលខេត្តបន្ទាយមានជ័យស្នើអោយអភិបាលស្រុកព្រះនេត្រព្រះទេីបចូលកាន់តំណែងថ្មីដឹកនាំមន្ត្រីផ្ដល់សេវាសាធារណៈអោយបានល្អ រហ័សដល់ពលរដ្ឋឱ្យបានលឿន រាក់ទាក់តាមទិសស្លោក”ស្នាមញញឹមបន្ទាយមានជ័យ”។

លោកថ្លែងដូច្នេះ ខណ:អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកព្រះនេត្រព្រះ ថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាពិធីក្នុងបរិវេណសាលាស្រុក ដែលពេលនោះមាន ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព។

លោកស៊ុត ង៉ុយ អភិបាលរងស្រុកព្រះនេត្រព្រះបានថ្លែងស្វាគមន៍ថា:ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៩ នៃខេត្តមានជ័យ ចម្ងាយពីទីរួមខេត្ត២៤ គ.ម   មាន៩ ឃុំ មានភូមិចំនួន១១៨  មានប្រជាពលរដ្ឋសរុប ២៦,៦៨៨ គ្រួសារ មនុស្សរាយចំនួន១១០,១៧៧ ៥៥,៥១៩ នាក់ អាយុ១៨ឆ្នាំឡើង៧៧,៣០០ នាក់ / ស្រី ៣៩,០០២ នាក់និងមានមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ចំនួន៥៥.៩៤៨នាក់។ មានក្រុមប្រឹក្សាស្រុក២១ រូប / ស្រី ២រូប។ គណៈអភិបាលស្រុក៦ ។

ចំពោះ ការងារអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលស្រុក ឆ្នាំ២០១៨ដល់ឆ្នាំ២០២៤ បានអនុវត្តគម្រោងៈ បានកសាងរូបសំណាក់តំណាងស្រុក “រូបតាដាប់តោ នៅសួនមុខសាលាស្រុក” ។ជួសជុលផ្លូវបេតុងប្រវែង ៨,៨២៨ម៉ែត្រ ទទឹង៤.៥ម៉ែត្រ។ គម្រោងស្តារប្រឡាយមេប្រវែង ២០០០ ម៉ែត្រ នៅភូមិទានកាំត្បូង ឃុំទានកាំ។ ជួសជុលអគារសាលាស្រុកបណ្តោយ ១៣ ម៉ែត្រ និងទទឹង ៩ ម៉ែត្រ។ ជួសជុលផ្លូវក្រាលក្រួសប្រវែង១ ៧០០ ម៉ែត្រ និងដាក់លូទោល១កន្លែង ។ ពោលគឺគិតជាថវិកាសរុប៤,៧០៥,៨៧២,៣០០ រៀល។

 លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត បានអានអនុក្រឹត្តរបស់សម្តេចនាយករដ្ឋមន្ត្រី តែងតាំងលោក ហឿន វីរៈ (ពីអភិបាលរងក្រុងប៉ោយប៉ែត ឡើងជាអភិបាលស្រុកព្រះនេត្រព្រះ ជំនួសលោកឃូ ពៅ ដែលឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

លោកហឿន វីរ: អភិបាលស្រុកចូលកាន់តំណែងថ្មីបានថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំ   ជាពិសេសសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោក។លោកប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវអភិបាលស្រុកដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យក្នុងស្រុក។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់អភិាលស្រុកថ្មី ដើម្បីការដឹកនាំមានប្រសិទ្ឋភាព និងជោគជ័យ ត្រូវតែខិតខំសិក្សាស្វែងយល់បន្ថែមរាល់លិខិតបទដ្ឋានគតិយុទ្ធនានា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់  ជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិឃុំដែលមានទូទាំងស្រុក ៕

Written by 

Related posts

Leave a Comment