ឈ្លោះគ្នាផ្អើលសេតវិមានពិតមែន តែ Zelensky ថាលោកគោរពលោក Trump ណាស់ តែដាច់ខាតមិនសុំទោសទេ

លោក Vladimir Zelensky បានបដិសេធមិនសុំទោស ជុំវិញការទាស់សម្ដីជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាន នោះទេ។

 ក្នុងបទសម្ភាសន៍ Fox News លោក Zelensky បាននិយាយថា ខ្ញុំគោរពប្រធានាធិបតី ខ្ញុំគោរពប្រជាជនអាមេរិក។ ខ្ញុំគិតថាយើងត្រូវបើកចំហរ និងស្មោះត្រង់បំផុត។ ហើយខ្ញុំមិនប្រាកដថាយើងបានធ្វើអ្វីអាក្រក់នោះទេ។

ទោះជាយ៉ាងណា លោក Zelensky គិតថា ទំនាក់​ទំនង​ជាមួយ​មេ​ដឹក​នាំ​សហរដ្ឋ​អាមេរិក​ នឹងមានភាពប្រសើរឡើងវិញ។ លោក ថា វាជាទំនាក់ទំនងប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនរបស់យើង ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ លោក Zelensky បានជួបជាមួយលោក Trump នៅសេតវិមាន។ ជំនួបដែល ត្រូវបានផ្សាយលើទូរទស្សន៍ភ្លាមៗ ឈានដល់ការប្រកែកគ្នា ដោយលោក Trump និយាយខ្លាំងៗលើដាក់លោក Zelensky ចំពោះការមិនគោរពដល់សហរដ្ឋអាមេរិក ។ ខណអនុប្រធានាធិបតីលោក JD Vance បាននិយាយថា លោក Zelensky មិនដែលអរគុណប្រទេសសម្រាប់ការគាំទ្រទាំងអស់ដែលផ្តល់ដល់ក្រុងគៀវ នោះទេ។ សន្និសីទសារព័ត៌មានដែលគ្រោងនឹងធ្វើតាមកិច្ចប្រជុំ ក៏ត្រូវបានលុបចោល ហើយគណៈប្រតិភូអ៊ុយក្រែន ចាកចេញពីសេតវិមានភ្លាមៗ ។ កិច្ចពិភាក្សាទ្វេភាគី និងការកំណត់ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែរបស់អ៊ុយក្រែន ត្រូវបានបរាជ័យ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment