ថ្នាក់ដឹកនាំក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែសម្លឹងមើលបេក្ខភាពអ្នកចាត់ការកំពូលៗ ៣រូប ដែលអាចជំនួសតំណែងលោក Ruben Amorim ស្របពេលអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ មិនសូវទទួលបានលទ្ធផលល្អ ដោយដឹកនាំក្រុមធ្លាក់ទៅលេខ ១៥ ក្នុងតារាងលីគកំពូលអង់គ្លេស។

បើតាមប្រព័ន្ធផ្សព្វផ្សាយ Daily Mail បានឲ្យដឹងថាកីឡាករក្រុម Man Utd មួយចំនួនមិនបញ្ជាក់ឈ្មោះ បានជួបបញ្ហាទៅនឹងប្រព័ន្ធរបស់លោក Amorim។ ជុំវិញបញ្ហានេះ Man Utd ធ្វើឲ្យកំពុងតែចាប់ផ្តើមវាយតម្លៃទៅលើជម្រើសអ្នកចាត់ការថ្មីដែលអាចធ្វើទៅបាន នៅមុនរដូវកាល ២០២៥-២៦ ដើម្បីមកជួយក្រុមឱ្យរកឃើញភាពខ្លាំងឡើងវិញ ប្រសិនបើក្លិបសម្រេចចែកផ្លូវជាមួយនឹងលោក Amorim។
យ៉ាងណាមិញយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Fichajes បានអះអាងបន្ថែមទៀតថា ក្លិបបិសាចក្រហម កំពុងតែសម្លឹងមើលបេក្ខភាពអ្នកចាត់ការកំពូលៗ ៣រូប ដើម្បីជំនួសតំណែងលោក Amorim។ បេក្ខភាពអ្នកចាត់ការឈានមុខបំផុត នឹងអាចទាក់ទងមកដឹកនាំក្រុម រួមមានលោក Zinedine Zidane, លោក Thomas Tuchel និង Mauricio Pochettino៕
