តម្លៃប្រេង បានបន្តកើនឡើង នៅថ្ងៃសុក្រនេះ ដែលឈានទៅរកការកើនឡើងប្រចាំសប្តាហ៍ ដោយសារការធ្លាក់ចុះក្នុងស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃតម្រូវការ ខណដែលក្តីបារម្ភលើទណ្ឌកម្មរំខានដល់ការផ្គត់ផ្គង់ក្នុងប្រទេសរុស្ស៊ី ។

ប្រេង Brent បានកើនឡើង ១៦ សេន ឬ ០.២ ភាគរយ ស្មើនឹង ៧៦.៦៤ ដុល្លារក្នុងមួយបារ៉ែល ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ១៧ សេន ឬ ០.២ ភាគរយ ស្មើនឹង ៧២.៦៥ ដុល្លារ។
រដ្ឋបាលព័ត៌មានថាមពល បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក កើនឡើង ខណដែលស្តុកប្រេងសាំង និងចម្រាញ់ធ្លាក់ចុះ កាលពីសប្តាហ៍មុន ដោយសារការថែទាំតាមរដូវកាលនៅរោងចក្រចម្រាញ់នាំឱ្យដំណើរការធ្លាក់ចុះ ៕

ដោយ៖ ពេជ្រ