គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ អង្រួនប្រទេសឥណ្ឌូនេស៊ី​ ទាំងព្រឹក

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) រាយការណ៍ពីគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ នេះ ដោយបង្ខំឱ្យប្រជាជនភៀសខ្លួនចេញពីតំបន់រងគ្រោះ។

យោងតាមភ្នាក់ងារដដែល បានបញ្ជាក់ថា មិនមានការខូចខាត ឬអ្នកស្លាប់ ដោយសារគ្រោះថ្នាក់នោះទេ។

ទន្ទឹមនោះ USGS ក៏បានឱ្យដឹងថា ការរញ្ជួយ កើតឡើង នៅម៉ោង ៦ និង ៥៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១០ គីឡូម៉ែត្រ និងចំណុចកណ្តាលនៅឆ្នេរសមុទ្រក្បែរខេត្ត Sulawesi ខាងជើង។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះ អះអាងថា មិនមានសញ្ញាណនៃរលកយក្សស៊ូណាមិទេ ។

អ្នកស្រុកនៅ North Sulawesi បានសម្ដែងការតក់ស្លុត ចំពោះគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់បែបនេះ ។

ប្រទេសប្រជុំកោះដ៏ធំនេះជួបប្រទះការរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្រនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ដែលបានអង្រួន Sulawesi កាលពីខែមករា ឆ្នាំ២០២១ បានសម្លាប់មនុស្សជាង ១០០នាក់ និងរាប់ពាន់នាក់គ្មានផ្ទះសម្បែង៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment