យប់មិញរកឃើញ ៤ក្រុមបន្ថែមទៀតឡើងទៅវគ្គ១៦ក្រុម UCL  

ការប្រកួតជើងទី២​ នៃវគ្គជម្រុះពានអឺរ៉ុប UEFA Champions League 2024-25 បញ្ចប់មួយផ្នែកកាលពីយប់មិញ ដោយបានរក ៤ក្រុមបន្ថែមទៀត ដើម្បីឡើង​ទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀត។

៤ក្រុមទាំងនោះរួមមាន Bayern Munich របស់អាល្លឺម៉ង់ ជើងទី២ លេងស្មើ ១-១ ទល់នឹងភ្ញៀវ Celtic មកពីស្កុតឡេន ដ្បិតកាលជើងទី១ ពួកគេឈ្នះ ២-១ អមដំណើរដោយ Feyenoord របស់ហូឡង់ ដែលលេងឈ្នះ AC Milan ដោយលទ្ធផល ២-១ ទាំង ២ជើង ក្រោយពេលជើងទី១ ឈ្នះ ១-០។

ជាមួយគ្នានោះ Club Brugge នៃលីគកំពូលប៊ែលហ្សិក ក៏បានឆ្លងចូលវគ្គ ១/៨ ផងដែរ ក្រោយបំបាក់ Atalanta របស់អ៉ីតាលី ៣-១ ក្នុងជើងទី២ យប់មិញ បន្ថែមលើជ័យជម្នះ ២ទល់នឹង១ កាលពីជើងទី១ ទៀត គ្រាដែល Benfica របស់ព័រទុយហ្គាល់ បានយកឈ្នះក្រុមបារាំង Monaco ៤-៣ ទាំង ២ជើង ដ្បិតកាលជើងទី១ លេងឈ្នះត្រឹម ១-០។

គួរបញ្ជាក់ផងថា ការចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ ១៦ក្រុមពានលំដាប់កំពូលអឺរ៉ុប UCL នឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ មុនពេលការប្រកួតនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៥ ខាងមុខ៕

Written by 

Related posts

Leave a Comment