លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីម្សិលមិញបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតំណាងដោយ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងក្រុមហ៊ុន កោះស្លាកែតស្ទូឌីយោ ឯ.ក ដែលតំណាងដោយ លោកស្រី ច័ន្ទ ដាវី ខណដែលអនុស្សរណៈនេះ ផ្តោតទៅលើកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈ ក្នុងរយៈពេល៣ឆ្នាំ (២០២៥-២០២៨)។
ក្នុងនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាបនិកក្រុមហ៊ុន កោះស្លាកែតស្ទូឌីយោ ឯ.ក ដែលមានគំនិតផ្តួចផ្តើមបង្កើតជាស្ទូឌីយោ ជារមណីយដ្ឋានបែបវប្បធម៌ និងធម្មជាតិ ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ៕




