ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពីការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះនៅខេត្តសៀមរាប ខ្ញុំបាទជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍និងឯកឧត្តម ងូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពីការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ ឆ្នាំរំកិល ដោយមានការចូលរួមពី  លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន  មន្រ្តីជំនាញពីរដ្ឋបាលកណ្តាលក្រសួងទេសចរណ៍ និងមន្រ្តីជំនាញមន្ទីរទេសចរណ៍រាជធានី ខេត្តសរុប៩០ រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម  ដល់មន្ត្រីបច្ចេកទេសនៅរដ្ឋបាលកណ្តាលក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត អំពីការតាក់តែង និងបំពេញបែបបទស្នើសុំគម្រាង ទៅក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល របស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់ថវិកាជាតិ ឬស្វែងរកប្រភពថវិកា ជាលក្ខណៈជំនួយឥតសំណង ឬជំនួយឥណទានសម្បទានរបស់ដៃគូអភិវឌ្ឍន៍នានា។

ឆ្លៀតឱកាសនេះ ខ្ញុំបានបន្តចុះពិនិត្យ និងទស្សនាស្ថានភាពរមណីយដ្ឋានក្បាលស្ពានដែលភ្ញៀវទេសចរអន្តរជាតិចូលទស្សនាភាគច្រើន ជាទេសចរជនជាតិអឺរ៉ុប ជនជាតិឥណ្ឌា និងជប៉ុន។

Written by 

Related posts

Leave a Comment