មុនប៉ះ Real យប់នេះ Pep សារភាពថា Man City មានសង្ឃឹមតែមួយភាគរយប៉ុណ្ណោះ

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ​បានសម្ដែងការបាត់ទឹកចិត្តខ្លាំងនៅមុនការប្រកួត Champions League ជើងទីពីរ​ទល់នឹងក្រុម Real Madrid យប់នេះ ដោយលោកបានសារភាពថា​ ក្រុមរបស់លោកមានសង្ឃឹមតែ ១%” ប៉ុណ្ណោះក្នុងការយកឈ្នះលើក្រុមការពារតំណែងជើងឯក។

ការប្រកួត​នៅកីឡដ្ឋាន Etihad ​ក្នុងប្រទេសអង់គ្លេស ក្រុមម្ចាស់ផ្ទះបានធ្វើឱ្យភ្លាត់ស្នៀតចាញ់ក្នុងលទ្ធផល ៣​-​២ ក្នុងវគ្គ Playoff ជើងទី១ ហាក់ធ្វើឲ្យ Man City មានស្ដួចស្ដើងក្នុងការប្រជែងឱកាសឡើងទៅវគ្គ១៦ ពាន UCL។

​លោក Guardiola បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា “ភាគតរយឈ្នះនៅ Bernabéu ក្នុងកាលៈទេសៈដែលយើងបានចាញ់​ ៣-២​។ អ្នករាល់គ្នាដឹងហើយថា ប្រសិនបើអ្នកសួរមុនការប្រកួត អំពីភាគរយដែលអាចឡើងទៅវគ្គបន្ត ខ្ញុំមិនដឹងទេ ពួកយើងយើងមកដល់ទីនេះ គឺមានក្ដីសង្ឃឹមតែ 1% ប៉ុណ្ណោះ​ ខ្ញុំមិនដឹងអ្វីទេ​៕

Written by 

Related posts

Leave a Comment