​យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីរថយន្តបែនដឹកដីបុកជាមួយនិងរថយន្តបាឡែនចំពីមុខយ៉ាងពេញទំហឹង

ខេត្តរតនគិរី÷ យ៉ាងហោចណាស់មានមនុស្ស៥នាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈរថយន្តបែនដឹកដី បុកជាមួយនិងរថយន្តបាឡែនចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស៥នាក់កៀបជាប់នៅខាងក្នុងរថយន្ត។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង១និង១៨នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រថយន្តទាំង២គ្រឿងនេះបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត នៅចំណុចផ្លូវក្នុងក្រុមហ៊ុនចម្ការចេក ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4650 អ្នកបើកបរក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ហើយបន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។

រីឯរថយន្ត ម៉ាកCAMARYបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2N- 0340 បានធ្វើដំណើរពីកើតទៅលិច រថយន្តបែនដឹកដីបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបាឡែនរងការខូចខាតអស់ទាំងស្រុង។

ជនរងគ្រោះទាំង ៥នាក់ ទី១- អ្នកបើកបរឈ្មោះ ប្រាក់ សក្ខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី(ស្លាប់នៅនិងកន្លែងកើតហេតុ)។

អ្នករួមដំណើរចំនួន៤នាក់ទី២-ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី(ស្លាប់នៅនិងកន្លែងកើតហេតុ)។

ទី៣-ឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី(ស្លាប់នៅនិងកន្លែងកើតហេតុ)។

ទី៤-ឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី(ស្លាប់នៅនិងកន្លែងកើតហេតុ)។

ទី៥-ឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនចម្ការចេក មានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី(ស្លាប់នៅនិងកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានសហការជាមួយនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលស្រុកលំផាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចរាចរណ៍កំពុងធ្វើកំណតុហេតុប្រគល់សាកសពចំនួន ៥នាក់ ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Written by 

Related posts

Leave a Comment