Trump ប្រកាសគាំទ្រការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា អ៊ុយក្រែនអាចនឹងត្រូវរៀបចំការបោះឆ្នោត សម្រាប់ការជ្រើសរើសប្រធានាធិបតីថ្មី ហើយលោកក៏បានអះអាងថា មេដឹកនាំពិតប្រាកដរបស់អ៊ុយក្រែន គឺលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺមិនមានប្រជាប្រិយភាពនោះទេ។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ តែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកចរចារអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុង Riyadh ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែន។ នោះជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីអ្នកកាន់តំណែងមុនរបស់ Trump អតីតប្រធានាធិបតី Joe Biden បានផ្អាកទំនាក់ទំនងភាគច្រើនជាមួយទីក្រុងម៉ូស្គូក្នុងឆ្នាំ ២០២២ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយម្តងហើយម្តងទៀតថា ទីក្រុងមូស្គូលែងចាត់ទុកលោក Zelensky ជាប្រធានាធិបតីស្របច្បាប់ទៀតហើយ ដោយសារតែអាណត្តិប្រធានាធិបតីរយៈពេលប្រាំឆ្នាំរបស់គាត់បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ហើយមិនមានការបោះឆ្នោតថ្មីស្របពេលនឹងការដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Trump បាបនលើកទ្បើងថា លោក Zelensky មិនមានប្រជាប្រិយភាពខ្លាំងនៅអ៊ុយក្រែននោះទេ។ លោក Trump ថា នៅពេលដែល Zelensky ចង់បានកៅអីនៅតុចរចានោះ អ្នកអាចនិយាយបានថា ប្រជាជនអ៊ុយក្រែនមិនត្រូវការអ្នកនោះទេ ហើយពេលវេលាយូរហើយដែលអ៊ុយក្រែនមិនមានការបោះឆ្នោត ហើយនោះមិនមែនជា រឿងរបស់រុស្ស៊ីនោះទេ។

ប៉ុន្តែមន្ត្រីអ៊ុយក្រែនបានលើកទ្បើងថា មិនអាចរៀបចំការបោះឆ្នោតថ្មីបានទេ ខណៈដែលជម្លោះជាមួយរុស្ស៊ីកំពុងបន្ត។

គួររំលឹកថា ការវាយតម្លៃការគាំទ្ររបស់លោក Zelensky បានកើនឡើងរហូតដល់ ៩០%ក្នុងអំឡុងពេលខែដំបូងនៃជម្លោះក្នុងឆ្នាំ ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកបានធ្លាក់ចុះដល់ប្រហែល ៥០% បន្ទាប់ពីការខាតបង់ទឹកដីនិងបរាជ័យនៅលើសមរភូមិ និងបញ្ហាជាប់លាប់ជាមួយសេដ្ឋកិច្ច។ កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ការស្ទង់មតិរបស់ Socis ដែលបង្ហាញថា ប្រជាជនអ៊ុយក្រែនត្រឹមតែ ៤០% នៅមានទំនុកចិត្តលើលោក Zelensky ខណៈដែលជិត ៧២% បានបង្ហាញការគាំទ្រចំពោះអតីតឧត្តមសេនីយកំពូល Valery Zaluzhny ដែលឥឡូវនេះជាឯកអគ្គរដ្ឋទូតនៅទីក្រុងឡុងដ៍។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក Putin បើកចំហរក្នុងការចរចាជាមួយលោក Zelensky ប៉ុន្តែប្រសិនបើបញ្ហានៃជម្លោះស្របច្បាប់ របស់មេដឹកនាំអ៊ុយក្រែនត្រូវបានដោះស្រាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment