ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដាក់ពន្ធបន្ថែម ១០០ ភាគរយ លើការនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយនេះ។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក ក៏នឹងរឹតបន្តឹងការនាំចេញនូវទំនិញសំខាន់ៗផងដែរ។
នៅក្នុងការប្រកាស កាលពីថ្ងៃសុក្រ លោក ត្រាំ បានឆ្លើយតបវិញចំពោះចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ក្នុងការរឹតបន្តឹងច្បាប់សម្រាប់ការនាំចេញវត្ថុធាតុកម្រ ដោយចោទប្រកាន់ប្រទេសចិនថា បង្កអរិភាពខ្លាំង និងព្យាយាមចាប់ទុកពិភពលោកជាឈ្លើយសឹករបស់ខ្លួន។
លោក ក៏បានគំរាមដកខ្លួនចេញពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ៕

ដោយ៖ ពេជ្រ