​Man City ត្រៀមជះលុយ១៥០​លាន​អឺរ៉ូយកកីឡាកររូបនេះ​ជំនួស​ ​De Bruyne

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃ​ជាមួយតម្លៃ១៥០​លាន​អឺរ៉ូសម្រាប់តារាឆ្នើមប្រចាំទ្វីបអឺរ៉ុបដែលអាចជំនួសតំណែង Kevin de Bruyne ។

ចាប់តាំងពីផ្ទេរពីក្លឹបអាល្លឺម៉ង់ Wolfsburg នៅរដូវក្តៅឆ្នាំ ២០១៥  De Bruyne បានបង្កើតខ្លួនឯងក្លាយជាខ្សែបម្រើដ៏ល្អបំផុតម្នាក់​នៅ Premier League ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានជួយឲ្យ Man City ឈ្នះ​ពានរង្វាន់​ Premier League ចំនួន៦, Champions League និង Club World Cup ១ដង។

ទោះជាយ៉ាងណាក៏ដោយ De Bruyne នៅសល់កុងត្រាតែ៤ខែទៀតប៉ុណ្ណោះ​នាពេលបច្ចុប្បន្នជាមួយ Man City ​ ហើយលោក Guardiola ​កំពុងពិចារណាថាតើអ្នកណាអាចជំនួសកន្លែងរបស់ De Bruyne ក្នុងក្រុម បន្ទាប់ពីមានដំណនឹងថា កីឡាករវ័យ៣៣ឆ្នាំរូបមានបំណងចង់ចាកចេញពីអង់គ្លេស។ ​

យោងតាមសារព័ត៌មាន Sport Bild បានបង្ហើបថា គ្រូបង្វឹករបស់ Man City  កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករវ័យ ២១ ឆ្នាំ Florian Wirtz ជាអ្នកជំនួសតំណែងដ៏ល្អឥតខ្ចោះសម្រាប់ De Bruyne ​រយៈពេលវែងសម្រាប់ក្រុម៕

Written by 

Related posts

Leave a Comment