តម្លៃប្រេង​ ឡើងថ្លៃវិញនៅថ្ងៃនេះ

តម្លៃប្រេង បានកើនឡើងតម្លៃវិញ នៅថ្ងៃសុក្រនេះ បន្ទាប់ពីធ្លាក់ចុះ ចំពេលមានការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ និងការរំពឹងទុកថាផែនការរបស់លោក Trump សម្រាប់ពន្ធសកល ។

ប្រេង Brent បានកើនឡើង ១៩ សេននៅ ៧៥.២៥ ដុល្លារក្នុងមួយបារ៉ែល ខណប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កើនឡើង ១២ សេនដល់ ៧១.៤១ ដុល្លារ។

សម្រាប់សប្តាហ៍នេះ ប្រេង Brent បានកើនឡើង ០.៧ ភាគរយ និង WTI ០.៥ ភាគរយ។

អ្នកវិភាគ បាននិយាយ ក្នុងរបាយការណ៍មួយ នៅថ្ងៃសុក្រនេះថា តម្រូវការប្រេងសកល កើនឡើងដល់ ១០៣.៤ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកើនឡើង ១.៤ លានបារ៉ែលក្នុងមួយម៉ោងពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា តម្លៃប្រេង បានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរំពឹងបទឈប់បាញ់នៅហ្គាហ្សា និងកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី អាចលុបចោល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment