ការប្រកួតមិត្តភាពអន្តរជាតិរវាង វៀតណាមនិង មីយ៉ាន់ម៉ា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ត្រូវបានលុបចោលវិញ ដោយសារខ្វះការសម្របសម្រួលរវាងសហព័ន្ធបាល់ទាត់ទាំងពីរ។
សហព័ន្ធបាល់ទាត់វៀតណាម (VFF) ដំបូងឡើយបានកំណត់ការប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី ២០ ខែមីនា នៅទីក្រុង Binh Duong ប្រទេសវៀតណាម ក្រោយមកខាងសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ាបានស្នើសុំពន្យារពេល ដោយមីយ៉ាន់ម៉ា ពេលនេះនឹងផ្តោតលើការប្រកួត AFC Asian Cup 2027 វគ្គជម្រុះទល់នឹងអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២៥ ខែមីនា នៅទីក្រុងយ៉ាំងហ្គូន។
ដូច្នេះវៀតណាម បានណាត់ក្រុមគោព្រៃកម្ពុជា ប្រកួតមិត្តភាពជំនួសវិញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុង Binh Duong ប្រទេសវៀតណាម៕
