CNN បានរាយការណ៍ថា ការបាត់បង់ការគ្រប់គ្រងនៅទីក្រុង Krasnoarmeysk (ឈ្មោះអ៊ុយក្រែន – Pokrovsk) នៃសាធារណៈរដ្ឋប្រជាមានិត Donetsk ក្លាយជាការបរាជ័យដ៏ធំបំផុត សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ការបរាជ័យផ្នែកយោធារបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់នេះនឹងបង្ហាញពីការថយចុះនៃកម្លាំងប្រយុទ្ធដ៏ធំបំផុតសម្រាប់ក្រុងគៀវ ក្នុងរយៈពេលជាច្រើនខែ ។
ទន្ទឹមនោះ នេះក៏បង្ហាញ ចំពោះការថយចុះមួយដែលបណ្ដាលមកពីការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនាពេលអនាគតរបស់ លោក Donald Trump ផងដែរ។
គួរបញ្ជាក់ថា ទីក្រុង Krasnoarmeysk គឺជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយសម្រាប់ក្រុមអ៊ុយក្រែននៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ។ កាលពីថ្ងៃទី ៧ ខែធ្នូ កងកម្លាំងសន្តិសុខ បញ្ជាក់ថា យោធារុស្ស៊ី បានគ្រប់គ្រងទីក្រុងនេះទៅហើយ៕
ដោយ៖ ពេជ្រ